សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៤

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !   ជាបឋម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន–ចិន លើកទី ២៤ នេះ។ ក្នុងឱកាសនេះ, ខ្ញុំសូមសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើង បានពាំនាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈយ៉ាងច្រើន ដែលបានចូលរួមចំណែកពង្រឹងកិច្ចអភិវឌ្ឍន៍អាស៊ានលើគ្រប់វិស័យ និងជំរុញឱ្យតំបន់ទាំងមូលកាន់តែមានភាពរឹងមាំ ប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ជាមួយស្មារតីនេះ, ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ទៅអនាគត ដូចខាងក្រោម ៖ ទី១. កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩  … Continue reading សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៤